ខេត្តបន្ទាយមានជ័យ :នៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំង១កន្លែងសង្ស័យលួចលាក់នាំចូល ស្តុក-និងចែកចាយផលិតផលទឹកជូរម៉ាកDutch Millដែលរំលោភលេីកម្មសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌីនៅទីតាំង១កន្លែងស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូតជាបណ្ដោះអាសន្ន នូវប្រភេទទឹកដោះគោជូរម៉ាក Dutch Mill (ចម្រុះ)ចំនួន១៥៤កេស(កេសក្រដាស់បិទស្កុតផ្លុំបេ)និងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដេីម្បីអនុវត្តនីតិវិធីបន្ត។
ក្នុងកិច្ចប្រតិបត្តិការនេះក៏មានការសម្របសម្រួលនីតិវិធីពីលោក សុិន វិសុទ្ធព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ៕