ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិតស្នងការរងផែនការងារធនធានមនុស្សនិងលោកវរសេនីយ៍ទោ សាន សុណ្ណរីស្នងការរងទទួលជំនួយការដឹកនាំការិយាល័យបណ្តុះបណ្តាលនិងសហការីបានចុះសួរសុខទុក្ខនិងនាំយកថវិការបស់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យចំនួន៥០ម៉ឺនរៀលដេីម្បីជួយសំរួលក្នុងការព្យាបាលជំងឺប្រគល់ជូនលោកវរសេនីយ៍ទោ ផាត់ ផានាយរងការរិយាល័យបណ្ដុះបណ្ដាលដែលមានជំងឺកំពុងសំរាកព្យាបាលនៅគេហដ្ឋាននៅភូមិ តារាងបាល់សង្កាត់ កំពង់ស្វាយក្រុងសិរីសោភ័ណ។
ជាមួយការចុះសួរសុខទុក្ខនេះលោកឧត្ដមសេនីយ៍ត្រី វង្ស វិតស្នងការរងផែនការងារធនធានមនុស្សបានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីណាក់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងរូបលោកផ្ទាល់សូមជូនពរឲ្យលោកឆាប់ជាសះស្បើយ និងឆាប់បានមកបម្រើការងារវិញផងដែរ។
ថ្លែងក្នុងឱកាសនេះផងដែរលោកវរសេនីយ៍ទោ ផាត់ ផាបានថ្លែងអំណរគុណដល់លោកឧត្ដមសេនីយ៍ទោស្នងការដែលបានឧបត្ថម្ភថវិកាដេីម្បីជួយសំរួលក្នុងការចំណាយព្យាបាលជំងឺរបស់ខ្ញុំបាទតាមរយៈលោកឧត្ដមសេនីយ៍ត្រី វង្ស វិតស្នងការរងផែនការងារធនធានមនុស្ស.
លោកក៏បានជូនពរសូមឲ្យលោកឧត្ដមសេនីយ៍ទោ ស្នងការ និងសហការីសូមទទួលបានសុខភាពល្អនិងជួបពុទ្ធពរ៤ប្រកាគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕