ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ បានធ្វើការផ្សព្វផ្សាយ អប់រំចិត្តសាស្រ្ត ខ្លឹមសារ ព្រឹត្តការណ៍ថ្មីៗ អន្តរជាតិ តំបន់ ផ្ទៃក្នុងប្រទេស និង ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ។
លោកវរសេនីយ៍ត្រី មេបញ្ជាការរង បានមានប្រសាសន៍ថា ការងារផ្សព្វផ្សាយអប់រំដល់កងទ័ពគឺជាការងារសំខាន់ចំបងមួយក្នុងចំណោមការងារសំខាន់ៗផ្សេងទៀតក្នុងកងយោធពលខេមរភូមមិន្ទ ។ គោលបំណងគឺដើម្បីគ្រើនរំលឹកដាស់តឿន បណ្តុះស្មើរតី ឆនៈ មោះមុត អង្គអាចក្លាហាន ចំពោះមុខនាទីរបស់ខ្លួន ជាពិសេសយោធិនទាំងអស់ត្រូវជាសអោយផុតពីគ្រឿងញៀន។
ជាចុងក្រោយលោក បានបញ្ជាក់ទៀតថា យើងជាកងទ័ព ត្រូវប្រាជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព ការពារ រដ្ឋធម្មនុញ្ញ និងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេច មហាបវបតី ហ៊ុន ម៉ាណែត និងប្រឆាំង ដាច់ខាតការប៉ុនប៉ងណាមួយដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ពិសេសចូលរួមទប់ស្កាត់មិន អោយមានបដិវត្តន៍នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាដាច់ខាត ៕