លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីជួបសំណេះសំណាលជាមួយ អតីតស្នងការស្នងការរងចូលនិវត្តន៍ !!!
ចេញផ្សាយ៖នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងលោកលោកស្រី ឧត្តមសេនីយ៍ត្រីស្នងការរង បានប្រារពពិធីជួបសំណេះសំណាលជាមួយ និវត្តន៍ជនដែលជាអតីតស្នងការ ស្នងការរង ចំនួន០៦នាក់ ដែលធ្លាប់ជាអ្នកដឹកនាំកន្លងទៅ ដើម្បីជជែកអំពីការដឹកនាំ ទទួលការចែករំលែកចំណេះដឹងនិងបទពិសោធន៍។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់មនោសញ្ចេតនាទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុននិងជំនាន់ក្រោយ បានជួបជជែកពិភាក្សាការងារនិងជាឱកាសទទួលបាននូវការរៀនសូត្រ ចំណេះ ជំនាញ យុទ្ធសាស្ត្រ និងបទពិសោធន៍ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការដឹកនាំក្នុងពេលបច្ចុប្បន្នមាននិរន្តភាពនិងប្រកបទៅដោយភាពជោគជ័យ។
ឆ្លើយតបជាមួយនិងការគោរពដឹងគុណនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជូននូវការដូរអនុស្សាវរីយ៍ ក្នុង១នាក់ទទួលបាន ទឹកភេសជ្ជៈទឹកត្រចៀកកាំមួយកន្ត្រក កន្សែងពោះគោ០១ អំណោយថវិការ៣៦ម៉ឺនរៀល និង១០០ដុល្លា ៕ ដោយៈ លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.www.cambodiastardailynews.com