ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង !!!

ភ្នំពេញ ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួន ១៥០នាក់ រៀបចំឡើងដោយសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាអគារសេរីភាព ស្ថិតនៅវិថីវិចិត្រសិល្បៈ(ផ្លូវOCIC) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព បានជម្រាបជូនថា នេះជាលើកទី៥ ហើយដែលសមាគម បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ហើយសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន រយៈពេលពេញ១ថ្ងៃ នាឱកាសនេះ ផ្តោតជាសំខាន់លើប្រធានបទ៖

១- ពិធីករពិធីការិនី ២- អ្នកអត្ថាធិប្បាយ ៣- រៀនអនុវត្តការសរសេរ 5WH ៤- រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងព័ត៌មាន នឹងផ្តល់គ្រូបង្គោលលើ ៣ មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា “ សារព័ត៌មានដើរតូនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតូនាទីសំខាន់ក្នុងកិច្ចការងារនេះ “ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ៕ដោយ ៖ Dalis

You might like

Leave a Reply

Your email address will not be published. Required fields are marked *