ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០២៤ អនុវត្តតាមផែនការ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងម៉ាឡៃ ចាត់តាំង អនុសេនីយ៍ទោ ហ៊ុន រស្មី មេបញ្ជាការរង បានដឹកនាំកម្លាំង សហការជាមួយ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ល្បាតត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ជាពិសេសការលួចនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់៕