លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលការពារសុវត្ថិភាព ថ្នាក់ដឹកនាំក្នុងពិធីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងបុណ្យកាត់ប្ញសីមាព្រះវិហាវេត្តជម្ពូវណ្ណារាមក្បាលទន្សោង នៅស្រុកថ្មពួក !!!

ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ចំនួន៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង និងបុណ្យកាត់ប្ញសីមាព្រះវិហាវេត្តជម្ពូវណ្ណារាមក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសយេនឌ័រក្រសួងមហាផ្ទៃ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សសាលាប្រមាណជាង២០០០នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម និង ជំទាវ បានអញ្ជើញកាត់ខ្សែបូរពណ៍ ដាំដើមឈើ និងបាន

ចែកអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត

១- សាលាបឋមសិក្សាប្រាសាទត្បែង ចំនួន១០០០នាក់ ក្នុង១នាក់ទទួលបាន អង្ករ១០គីឡូក្រាម, មី១កេស, ត្រីខចំនួន៣យួរ ថវិការ២ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ទទួលបានថវិការ៥ម៉ឺនរៀល និងសិស្សក្នុង១នាក់សាលាទទួលបានអាវយឺត១។

២-បុណ្យកាត់ប្ញសីមាព្រះវិហាវេត្តជម្ពូវណ្ណារាមក្បាលទន្សោង ជិត១០០០នាក់ ពេទ្យ០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣មុឺនរៀល-គ្រូបង្រៀន ៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៣មុឺនរៀល -សសយក ២០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២មុឺន-អភិវឌ្ឍយុវជន២០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២មុឺនរៀល-ប្រជាការពារ២៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២មុឺនរៀល -តាជីយាយជី ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រាណាត់ស ១ដុំ និថវិកា១មុឺនរៀល

ប្រជាពលរដ្ឋ៦០០នាក់ សារុង១ ថវិកា១មុឺនរៀល ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ប្រកបដោយសុវត្ថិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *