កងរាជអាវុធហត្ថខេត្តត្រៀមកម្លាំង មធ្យោបាយ បរិក្ខាគ្រឿងបំពាក់ ក្នុងការធានាសង្គ្រោះ គ្រោះមហន្តរាយដោយធម្មជាតិ ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ !!!
ចេញផ្សាយ៖នៅថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំជួរមេញ្ជាការរងទទួលជំនាញ ដើម្បីត្រៀមកម្លាំង មធ្យោបាយ បរិក្ខាគ្រឿងបំពាក់ ក្នុងការធានាសង្គ្រោះគ្រោះមហន្តរាយដោយធម្មជាតិនារដូវវស្សានេះ។
នៅក្នុងកិច្ចប្រជុំនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានដាក់ផែនការដល់មេបញ្ជាការរងទទួលជំនាញទាំងអស់ត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីតៀមចុះជួយដល់ប្រជាពលរដ្ឋជួបគ្រោះថ្នាក់ដោយធម្មជាតិជាយថាហេតុ និងស្រាវជ្រាវបង្រ្កាបនូវរាល់បទល្មើសផ្សេងៗទៀតផង ៕ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍www.cambodiastardailynews.com