ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៣០ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តសៀមរាប នាថ្ងៃឆ្លងឆ្នាំសកល !!!

ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួន ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាស ឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ មានចំនួនប្រមាណ ៣០៤,០៦៤នាក់ ក្នុងនោះ៖ ទេសចរ ជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ២៩៥,០០០នាក់ ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ៩,០៦៤នាក់។

ពេលថ្ងៃភ្ញៀវទេសចរបានដើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ រមណីយដ្ឋាន ភ្នំគូលែន នៅតាមសហគមន៍ទេសចរណ៍ ពេលល្ងាចបានទៅលេងនៅអតីតអង្គរឃ្យុងយូ ពេលយប់ភ្ញៀវទេសចរបានស្រុកទៅកម្សាន្តនៅសួនច្បារមាត់ស្ទឹងសៀមរាប និងតំបន់ ផប់ស្រ្ទិត(PUB STREET)៕ ដោយ ឃុត សៅ ផ្សាយដោយ៖ ធូ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *