ជនសង្ស័យចំនួនបីនាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!

ជនសង្ស័យចំនួនបីនាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!

ចេញផ្សាយៈថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖កាលថ្ងៃសៅរ៍១១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវត្រី ស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ដោយគោរពបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាត់កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងប៉ុស្តិ៍បានឃើញជនសង្ស័យចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ
២.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ
៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថា ៖ ដោយក្រុមទាំងបីនាក់កំពុងឈរនៅមុខបន្ទប់ជួល មើលទៅគួរអោយសង្ស័យកម្លាំងប៉ុស្តិ៍ បានសុំធ្វើការត្រួតពិនិត្យទៅលើពួកគេ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានយកប្រអប់ទូរស័ព្ទមកបើកមើលស្រាប់តែនៅក្នុងនោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់ .ជញ្ជីងថ្លឹងថ្នាំចំនួន០១ .នឹងថង់ច្រកថ្នាំមួយចំនួន តាមចម្លើយសារភាពថ្ម្នាំញៀនទំាងអស់ជារបស់ឈ្មោះភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ ។បន្ទាប់មក កម្លាំងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ យកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។ បច្ចុប្បន្ន: សមត្ថកិច្ចជំនាញស្នើរសុំធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយៈ លោកស្រី គង់ បូរី ប្រធានសាខាក្រុងប៉ោយប៉ែត គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *