ជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ កត្តិកឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ០០ នាទី ដោយមានការចង្អុលបង្ហាញរបស់ លោក វរ:សេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាឲ្យបង្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ក្រោយមកកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងខាងលើ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៩ នាក់មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល រួមនិង វត្ថុតាងចាប់យក:

១/ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៣៥ គ្រាប់ ។

២/ម្សៅក្រាមពណ៌សថ្លាចំនួន ១១ កញ្ចប់តូច។

៣/ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៥ ។

៤/បារីអេឡិចត្រូនិច(វេប) ចំនួន ០៥ ដើម។

៥/ដែកកេះកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៧ ដើម។

៦/បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២ ។

បច្ចុប្បន្ន៖ជនសង្ស័យទាំង១៩នាក់រួមនិងវត្ថុតាងត្រូវបានជំនាញបញ្ជូនទៅការិយាល័យខេត្តបន្ទាយមានជ័យតាមចាត់ការតាមនីតិវិធីបន្ត។សូមបញ្ជាក់៖ជនសង្ស័យទាំងអស់នោះ ជាមុខសញ្ញាលួច ឆក់ និងកាប់ នៅក្នុងមូលដ្ឋាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *