អង្គភាពអ្នកសារព័ត៌មានយើង មានសេចក្តីសោកស្តាយបន្តិច នូវឃ្លាខ្លះ ពីសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តបាត់ដំបង !!!

ខេត្តបាត់ដំបង ៖ បន្ទាប់ពីបានឃើញស្នងការនគរបាលខេត្តបាត់ដំបងបានបំភ្លឺជាសាធារណៈនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ចំពោះអង្គភាពអ្នកសារព័ត៌មានយើងត្រង់ឃ្លា៖នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យនៃស្នងការដ្ឋានបានធ្វើការទំនាក់ទំនងទៅគេហទំព័រខាងលើ ដើម្បីស្នើសុំការសហការនិងស្វែងរកភស្តុតាងបន្ថែម ក៏ប៉ុន្តែត្រូវបានបដិសេធចំពោះការសហការនេះ ដូច្នេះថ្នាក់ ដឹកនាំស្នងការដ្ឋានចាំបាច់ត្រូវធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតសិនចំពោះបញ្ហានេះ ។

ចំណុចនេះអង្គភាពអ្នកសារព័ត៌មានយើង រៀងអន់ចិត្ត និងសូមជម្រាបទៅសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តបាត់ដំបងវិញថា (ដើមហេតុដំបូល ក្នុងអត្ថបទផ្សាយលើកទី១មានចំណងជើង ( ផ្សាយវគ្គ១ សេចក្តីរាយការណ៍ជូនឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបាត់ដំបង សូមមេត្តាត្រួតពិនិត្យផងទាន! នូវទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន ) ក្រោយមកក៏មានអ្នក Call មកការិយាល័យសារព័ត៌មានយើង អះអាងថា ជាអ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបង ឈ្មោះ អ៊ឹម កុសល ថាលោកស្នងការខេត្តបាត់ដំបងជ្រាបព័ត៌មាន ក៏អោយសួរនាំអំពើបទនៃរឿងបានផ្សាយ សុំកិច្ចសហការផ្តល់ទីតាំង ពេលនោះ អង្គភាពយើងសុំផ្អិបទុកសិន និងផ្តល់ព័ត៌មានទីតាំងក្រោយ បន្ទាប់មកទៀត លោកដែលជាអ្នកនាំពាក្យក៏ស្នើសុំខាងអង្គភាពយើង ធ្វើក្លឹបសម្លេង ដើម្បីផ្សព្វផ្សាយថាលោកពិតជាបានទំនាក់នងមកមែន អង្គភាពយើងខ្ញុំបានសុំអញ្ញាតិថតសម្លេងលោក ហើយក៏បានផ្សព្វផ្សាយតាម សំណូមពរ អ្វីដែលជាក្រមសិលធម៌ និងគោរពរបបសារព័ត៌មាន យើងធ្វើអស់ពីចិត្តហើយ ។

ថ្ងៃទី០៣ ខែឆ្នាំដដែលអង្គភាពអ្នកសារព័ត៌មានយើងបានទៅដាក់ពាក្យប្ដឹង នៅអធិការស្រុកសំពៅលូន ពីបទប៉ុនប៉ងមនុស្សឃាត បទហិង្សាដោយចេតនា បទព្យាយាមបំបិទវត្ថុតាង បទបញ្ជាយានយន្តប៉ុនបងបុក ដោយអង្គភាពយើងមានវត្ថុតាង មានរូបភាព និងមានសាក្សីច្បាស់លាស់។

នៅថ្ងៃទី០៤ ខែឆ្នាំដដែលយោងតាមអង្គភាពប្រមាញ់ជាយដែនបានទំនាក់ទំនងមកអង្គភាពអ្នកសារព័ត៌មានយើងថា: លោកអធិការស្រុកសំពៅលូនណាត់ជួបនៅវេលាម៉ោង ២:០០រសៀល ដើម្បីសម្របសម្រួលជាមួយនឹងជនបង្ក តែមិនជោគជ័យ ។

វត្តមានពេលនោះមានអង្គភាពដូចខាងក្រោម៖

– អង្គភាព Read News

– អង្គភាព CHRTV online

– អង្គភាព ប្រមាញ់ជាយដែន

– អង្គភាព ភ្នំពេញទាន់ហេតុការណ៍

– អង្គភាព ខេមបូឌា ស្តាដេលីញូយ៍

សូមបញ្ជាក់ផងដែរថា រាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានយើង បានរាយការណ៍ទៅ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅក្នុងនោះឯកត្តមអភិបាល បានបញ្ជាក់យ៉ាងច្បាស់ៗថាឲ្យតែព័ត៌មានពិត ឯកឧត្តមនិងរៀបចំសហការក្នុងការបង្ក្រាប ហើយមកដល់ពេលនេះមិនទាន់មាន លេខមន្ត្រី មានសមត្ថកិច្ច មួយណាទំនាក់ទំនងមកទេក្នុងការសុំការសហការនោះ។

ជាក់ស្តែងមិនគួរ ខាងសមត្ថកិច្ចនៃអធិកាដ្ឋាននគរស្រុកសំពៅលូន ចុះពិនិត្យទីតាំងឃ្លាំងស្តុកម៉ូតូរត់ពន្ធឆ្លងដែននោះមិនបានផ្តល់ដំណឹង និងសុំសហការ ជាមួយអ្នកសារព័ត៌យើងនោះទេ គឺទៅតែម្តង ។

រូបភាពម៉ូតូគេចពន្ធត្រូវបានដឹកចេញជាបន្តបន្ទាប់ ពេលដែលសមត្ថកិច្ចចុះទៅត្រួតពិនិត្យផ្ទាល់ ទៅថតតែម៉ូតូមានពន្ធតែប៉ុណ្ណោះ សំណួរសួរថា បើម៉ូតូបង់ពន្ធ និងមានច្បាប់ត្រឹមត្រូវ ហេតុអ្វីបានជាដឹកតាមផ្លូវលំ មិនដឹកផ្លូវជាតិ រូបភាពដែលក្រុមការងារយើងប្រមាញ់បាន និងរូបភាពដែលនគរបាលស្រុកសំពៅលូនចុះទៅត្រួតពិនិត្យគឺជារូបភាពខុសគ្នាឆ្ងាយ។

បើតាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានយើង ជូនភាគីពាក់ព័ន្ធ តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីប្រចាំតំបន់អធិការស្រុកសំពៅលូន ទើបតែចុះត្រួតពិនិត្យនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៣ តើរឿងនេះនឹងក្លាយទៅជាយ៉ាងណាទៅវិញ?

តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្នងការនគរបាលខេត្តបាត់ដំបង ដែលបានធ្វើសេចក្តីបំភ្លឺយ៉ាងពិសេសជូនទៅអគ្គស្នងការនគរបាលជាតិ។

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *