ខេត្តបាត់ដំបង ៖ ថ្មីៗនេះ អង្គភាពសារព័ត៌មានយើងឃើញអ្នកលេងសង្គមហ្វេសប៊ុកមួយឈ្មោះ ToNy Moto បានបង្ហោះ ផ្សព្វផ្សាយចែកចាយពត៌មានថា ៖ ថ្ងៃទី ០២ រហូតដល់ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០២៣.មានក្រុមអ្នកការសែត សារព័ត៌មាន ១ក្រុម បាននាំគ្នា បក្សពួក ដើរទារលុយ និងគំរាម អាជីវករ ដែលរកស៊ីស្របច្បាប់ និងបង់ពន្ធជូនរដ្ធត្រឹមត្រូវ តាម តំបន់ជាប់ ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែ នូវពេល អាជីវករ ពួកគាត់មិនព្រមអោយខ្លួន តាមការចង់បាន បក្សពួករបស់ខ្លួន បានរកកលល្បិច និងមធ្យោបាយយ៉ាងអាក្រក់ ចោទ ប្រកាន់ មកលើ អាជីវករ ថា គំរាមខ្លួន និងចោទប្រកាន់ថា មានចេតនា ធ្វើឃាតខ្លួន តែតាម ការពិត ក្រុមអ្នកកាសែត ១ក្រុមនេះប្រើកលល្បិចចោទប្រកាន់ លើអាជីវករ ថា រកស៊ីខុសច្បាប់ និងមានចេតនា ថាធ្វើឃាតខ្លួន តាមការពិត ខ្ញុំបាទ ជាអាជីវករ ស្របច្បាប់ មិនបាន គិត និងប្រព្រឹត្ត តាមការចោទ ប្រកាន់ របស់ អ្នកការសែត ១ក្រុមនោះទេ…ក្រុមអ្នកការសែត ១ក្រុមនេះ បានរំលោភ ចូលក្នុងបរិវេណដី និងផ្ទះរបស់អាជីវក ដោយគ្មានការអនុញ្ញាត ហើយបានរំលោភនូវសេចក្តីបំពាន ថតរូបម្ចាស់អាជីករបង្ហោះតាមប្រព័ន្ធ សង្គម ជាបទបរិហារកេរ្តិ៍ និងគំរាម យកលុយពីអាជីករ..ដូចនេះ ម្ចាស់អាជីវករ មានរូបថត និងវីដេអូ ក្រុមអ្នកកាសែត១ ក្រុមនេះ ដើរទារលុយ និងដើរគំរាម យកលុយ ពីអាជីវករ នៅតំបន់តាម ព្រំដែន ស្រុកសំពៅលូន ខេត្តបាត់ដំបង…បើសមត្ថកិច្ចចង់ឃើញ ភស្តុតាង និង រូបភាព យើងខ្ញុំនឹង បញ្ចេញ នូវ ភស្តុតាងទាំងអស់ នៅពេលចាំបាច់ធ្វើនៅ សំពៅលូន ខេត្តបាត់ដំបង..របាយការណ៍ ពត៌មាន សង្ខេប.
ទន្ទឹមគ្នានឹងការបង្ហោះដោយគ្មានមូលដ្ឋាន និងចេតនា បរិហារកេរ្តិ៍ សេចក្តីថ្លៃថ្នូរ នៃអង្គភាពសារព័ត៌មានយើង សូមបញ្ជាក់ផងដែរថាការផ្សាយចំពោះទីតាំងស្តុកម៉ូតូរត់ពន្ធឆ្លងដែន ដែលជាទីតាំងខ្នាតធំមួយ នៅខាងក្រោយ ទិសខាងកើតប្រហែល៣០០ម៉ែត្រ នៃអធិការដ្ឋានស្រុកសំពៅសំលូន ដែលអង្គភាពយើងធ្វើការផ្សព្វផ្សាយ ចំនួនពីរលេខមកហើយ នៅថ្ងៃទី១០ ខែវច្ឆិកា ឆ្នាំ២០២៣ លោក អ៊ឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យបានទំនាក់ទំនងអង្គភាព ពីការទទួលបទបញ្ជាពីលោកស្នងការខេត្តបាត់ដំបង ដើម្បីសួរនាំពីទីតាំងបទល្មើស លោកថាខាងស្នងការកំពុងស្រាវជ្រាវ និងសូមខាងសារព័ត៌មានសហការ ។
នៅថ្ងៃទី៣ ខែឆ្នាំខាងលើ សហការីនៃអង្គភាព Read News បានទៅផ្តិតយករូបភាព ដើម្បីអោយអង្គភាព ទុករាយការណ៍បន្ត ទៅលោកស្នងការដ្ឋានបាត់ដំបង តាមប្រសាសន៍អ្នកនំាពាក្យ ក៏ស្រាប់ក្រុមឈ្មួញរត់ពន្ធម៉ូតូឆ្លងដែន ធ្វើសកម្មភាពយកម៉ូតូ និងរថយន្តដេញគៀរ ដេញបុក រហូតសហការីរត់ចូលប៉ុស្តិ៍នគរបាលមួយកន្លែងដើម្បីសុវត្ថភាព គម្រាមលុបវត្ថុតាង សំឡុតប្រជាពលរដ្ឋដែលបានឃើញហេតុកាណ៍មិនអោយថត សូមបញ្ជាក់ផងដែរថា អង្គភាពយើងក៏បានដាក់ពាក្យបណ្តឹងនៅអធិការស្រុកសំពៅលូនហើយដែរ រង់ចាំដំណោះស្រាយ ពីមន្ត្រីយុត្តិធម៌ ។
អង្គភាពសារព័ត៌មានយើង សូមអំពាវនាវ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលមិនទាន់ដឹងការពិត គ្មានមូលមូលដ្ឋានច្បាស់លាស់ ផ្សាយមិនពិតគឺជាការបំភ្លៃសក្ខីកម្ម នាំឲ្យខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យប៉ះពាល់ការប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន ដែលតែងតែផ្សព្វផ្សាយដំណឹង ពាំនាំប្រសាសន៍ពីថ្នាក់ជាតិទៅប្រជាពលរដ្ឋ ពាំនាំពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំជាតិ បានឃើញ នូវភាព ចន្លោះប្រហោង នានា។ អង្គភាពយើងតែតែងគោរពនូវក្រមសិលធម៌វិជ្ជាជីវៈ គោរពច្បាប់របបសារព័ត៌មានរបស់ប្រទេសកម្ពុជា ។ ជាចុងបញ្ចប់អង្គភាពយើងខ្ញុំស្នើសុំកែតម្រូវ បើនៅតែប្រព្រឹត្តបង្ហោះ ដូចន័យខាងលើទៀត អង្គភាពនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលប្រឌិតរឿងដែលនាំឲ្យមានចលាចលសង្គម និងបង្ខូចកិត្តិយស សេចក្តីថ្លៃថ្នូ នៃអង្គភាព ៕