កម្មវិធីប្រណាំងទូក សម្រាប់ថ្ងៃទី១ចាប់ផ្ដើមហើយ ដោយមានទូកចូលរួមប្រកួតសរុបចំនួន ១៦៦គូ !!!

ភ្នំពេញ ៖ បានចាប់ផ្ដើមហើយ ដោយមានទូកចូលរួមប្រកួតសរុបចំនួន ១៦៦គូ និងកីឡាករ កីឡាការិនីនៅលើទូកដែលចាប់គូប្រកួតសម្រាប់ថ្ងៃទី១នេះបានត្រៀមខ្លួនជាស្រេច នៅចំណុចចាប់ផ្ដើមក្បែរ គល់ស្ពានជ្រោយចង្វារ។

មុនពេលចេញដំណើរជើងទី១ និងថ្ងៃទី១នេះ កីឡាករ កីឡាការិនី ទូក បានស្រែកកងរំពងឌឺដងដាក់គ្នា ខណៈគ្រាដែលវេនប្រកួត របស់ខ្លួនកាន់តែខិតជិតមកដល់។ ជាមួយគ្នានេះ សម្រាប់ចំណុះទូកទាំងអស់សុទ្ធតែប្ដេជ្ញាចិត្ត យកជូនស្រុកភូមិរបស់ខ្លួនក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា សម្រាប់ការប្រណាំងទូក ថ្ងៃដំបូង ត្រូវនឹងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានទូកសរុបចំនួន ១៦៦គូ ក្នុងនោះមាន ផ្នែកទូកអុំ នារីខ្នាតអន្តរជាតិ ទូកអុំបុរសខ្នាតអន្តរជាតិ ទូកអុំបុរស ទូកអុំបុរស គូពិសេស និងផ្នែកទូកចែវ។ ចំពោះចំនួនកីឡាករ កីឡាការិនី ចូលរួមសរុប ២០ ៤១៧ នាក់ ក្នុងចំនួននេះគឺមានទូកអុំបុរស ១៥៨ទូក ចែវបុរស ៤២ទូក ទូកខ្នាតអន្តរជាតិបុរស ១៣៤ទូក (ទូកខ្នាតអន្តរជាតិនារី ២ទូក) កម្លាំងអុំបុរស ១៦ ៤៨៧ នាក់ (កម្លាំងអុំនារី ៨៧នាក់) កម្លាំងត្រៀមបុរស ២៧៦៥ នាក់ និងកម្លាំងត្រៀម នារី ៧៨នាក់៕ ផ្សាយដោយ៖ កន ចំណាន, អត្ថបទ៖ គង់ សិរីរ័ត្ន និង រិទ្ធី

You might like

Leave a Reply

Your email address will not be published. Required fields are marked *