មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរ !!!

ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន ហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ធ្វើលំហាត់យុទ្ធដំណើរទ័ព រយះចម្ងាយ ២៥គីឡូម៉ែត្រ ដែលមានកម្លាំងចូលរួមចំនួន ១៦៩នាក់ ធ្វើឡើងក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ ។ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរ លោកមេបញ្ជាការ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។ លោកមេបញ្ជាការបានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ នាយទាហាន នាយទាហានរង ពលទាហាន ការិយាល័យ ផ្នែកចំណុះតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ការងារលើផ្នែកយុទ្ធវិធី ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *