មន្រ្តីអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុលវិថីព្រះនរោត្ដមសីហមុនី ជាផ្លូវឆ្ពោះទីតំបន់អង្គរ បន្ទាប់ពីត្រូវបានទឹកហូរច្រោះដីកាច់ផ្ដាច់ប្រវែងបីម៉ែត្រ !!!

ខេត្តសៀមរាប ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បាន កំពុងមមាញឹកជួសជុលវិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូវ កូម៉ៃ ជាផ្លូវចេញពីវត្តក្បាលខ្មោចឆ្ពោះទៅក្នុងង តំបន់អង្គរ ជាបណ្ដោះអាសន្ន ក្រោយទឹកហូរ ច្រោះដាច់ប្រវែងជាង៣ម៉ែត្រ ស្ថិតនៅខាងត្បូងកសិណ្ធុអង្គរ ក្នុងសង្កាត់គោកចកក្រុង​សៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែនេះ បានសាងសង់ឡើងតាំង​ពីសម័យ បារាំង ដែលមកដល់ពេលនេះ មានអាយុវកាលពីជាច្រើឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹកមាន អាយុកាលទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែង ប្រមាណបីម៉ែត្រ។

លោកបន្ដថា ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិអប្សរាបាន ទប់ស្កាត់មិនឱ្យទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុងក្នុងបារាយណ៍ និងមិនឱ្យទឹកហូរ សង្កត់ស្រូវប្រជាពលរដ្ឋនៅក្នុងបារាយណ៍ផ្នែកខាងលិចផ្លូវនោះទេ។

លោកបន្ដថា ក្រុមការងារកំពុងជុសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញ កន្លែង បាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ឡើងវិញជាបណ្ដោះអាសន្ន ខណៈដែលផ្លូវនេះ មានគម្រោង ធ្វើទ្វារទឹកថ្មីនាពេលខាងមុខ។ លោកបន្ថែមថា កន្លែងទ្វារទឹកនៅវិថីមួយនេះ នឹងធ្វើឡើង តាមស្ដង់ដារត្រឹមត្រូវ ដោយមានប្រវែងប្រហែលពីរម៉ែត្រ សម្រាប់បើកបិទទឹកទុកក្នុង បារាយណ៍។ សម្រាប់ដំណើរការជួសជុលផ្លូវដែលដាច់នេះ និងធ្វើឱ្យបានលឿនបំផុត ដើម្បី ឆាប់បានធ្វើចរាចរណ៍ឡើងវិញ។

អ្នកជំនាញបញ្ជាក់ថា ទឹកដែលហូរច្រោះដាច់ផ្លូវនេះ មិនមែនជាទឹកជំនន់អ្វីមកពីណា ទេ គឺជាទឹកដែលអ្នកដាក់បញ្ចូលមកក្នុងបារាយណ៍ ទឹកមួយកន្លែងដែលមានឈ្មោះថា បា រាយណ៍ ”យសោធ” គឺជាបារាយណ៍ព័ន្ធភ្នំបាក់ខែង ហើយត្រង់ចំណុចទឹកហូរច្រោះដីបាក់ផ្លូវ នេះ គឺជាទីតាំងបារាយណ៍ដែលចាប់ផ្តើមដាក់ឱ្យមានទឹកឡើងវិញ៕ ដោយ ៖ ឃុត សៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *