លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសង្គម និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ !!!
ចេញផ្សាយ៖នាព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល០៩ ខែ ឆ្នាំ២០២១ នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរៈសេនីយ៍ស្នងការរង លោកអធិការស្រុកក្រុងទាំង៩ លោកមេបញ្ជាការវរ:ការពារព្រំដែន៩១១-៨៩១- ៨០៧- ៨១៥ ផងដែរ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានបូកសរុបនិងវាយតម្លៃលទ្ធផលការងាររយៈពេល 9 ខែកន្លងមក ក៏បានលើកសរសើរដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញការងាររបស់ខ្លួនបានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការមួយចំនួនដែលមិនទាន់បានបំពេញហើយតែមិនទាន់បានល្អនិងទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ។
១-ត្រូវពង្រឹងការងារភូមិឃុំមានសុវត្ថិភាព
២-ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់
៣-ទប់ស្កាត់បទល្មើសជួញដូរផ្លូវភេទលើស្ត្រីនិងកុមារ ៤-បង្ក្រាបរាល់ល្មើសជួញដូរគ្រឿងញៀន
៥-បង្ក្រាបរាល់ក្មេងទំនើងនឹងក្រុមម៉ូតូស៊ីម៉ាំងប្រែន ៦-ទប់ស្កាត់ការធ្វើបរិវត្តន៍និងការប្រឆាំងរបស់ក្រុមឧទ្ទាមក្រៅច្បាប់
៧-ត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
៨-ត្រូវគ្រប់គ្រងអោយបានរាល់ចំណូលស្រុកនិងចំណាកស្រុក តាមមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕ដោយៈ លោក ពុំ សុផល រដ្ឋបាល គេហទំព័រ ខេមបូឌាស្តាដេលី