មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ប្រុងប្រៀបកម្លាំងអន្តរាគមន៍ !!!

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១៥ ខែវិឆ្ចិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ មានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព និងអញ្ជើញត្រួតពិនិត្យ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងទីបញ្ជាការ បានទទួលជ្រាប។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ មេបញ្ជាការ បានអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ចំពោះ ច្បាប់រដ្ឋ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងគោរពបទបញ្ញត្តិ បទវិន័យ និងបទបញ្ជាផ្សេងៗរបស់កងទ័ព។លោកវរសេនីយ៍ទោ មេបញ្ជាការ បានបន្តធ្វើការអប់រំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ការវិវត្តន៍រីកចម្រើន ប្រទេសជាតិ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកមេបញ្ជាការ បានក្រើនរម្លឹក ដល់នាយទាហាន នាយហានរង និងពលទាហានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់តាមតួនាទី ជំនាញរបស់ខ្លួនម្នាក់ៗក្នុងភាពទទួលខុសត្រូវខ្ពស់ ជាពិសេសតាមបណ្តា ផ្នែកចំណុះទាំងអស់ ត្រូវអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់របស់ថ្នាក់លើ ចូលរួមការងារកសាងអង្គភាពរឹងមាំ ការងារបង្កបង្កើនផល និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង ក្នុងការចល័តចុះជួយប្រជាពលរដ្ឋរងគ្រោះ ឱ្យបានទាន់ពេលវេលា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *