ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅដល់សាធារណរដ្ឋបារាំងប្រកបដោយព្រះរាជសុវត្ថិភាព !!!

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងនិវត្តទៅដល់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំងហើយ នាព្រឹកទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ នៅសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។ រូបថត៖ ទទក, ផ្សាយដោយ៖ កន ចំណាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *