ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ នឹងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ៕