លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលប្ដូរលំនៅដ្ឋាន !!!
ក្រុងប៉ោយប៉ែតៈនាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានអមដំណើរឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុង នឹងត្រៀមរុះរើលំនៅដ្ឋានមិនរៀបរយដែលបានសាងសង់នៅលើដីចំណីផ្លូវរថភ្លើង និងដីចំណីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ត្រូវផ្លាស់ប្តូរទីលំនៅទៅទទួលយកដីស្របច្បាប់នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ (បឹងជង្រុក និង ៦៧១) ស្ថិតក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនេះ លោក គាត់ ហ៊ុល ក៏បានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះសម្បែងតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានឧបត្ថម្ភថ្លៃសេវារថយន្តសម្រាប់បម្រើជាមធ្យោបាយដឹកជញ្ជូនសម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីតាំងថ្មីរហូតរួចរាល់ផងដែរ ៕