សកម្មភាពចុះជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋរបស់យោធិនវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ !!!

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយបានផែនការពី លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកវរសេនីយ៍ឯក ចាន់ បូរ៉ា មេបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៣ បានចាត់តាំងលោកអនុសេនីយ៍ទោ ងួន សាវ័ន្ត មេបញ្ជាការរងវរសេនាតូច និងលោកអនុសេនីយ៍ឯក អុី រាត្រី ជំនួយការវរសេនាតូច បានដឹកនាំកម្លាំងសរុបចំនួន ៨០នាក់ ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ ដែលខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលស្រូវ នៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រយៈពេល ៣ថ្ងៃ ដោយសម្រេចបានលទ្ធផលសរុបចំនួន ២២ហិកតា។

បងប្អូនប្រជាពលរដ្ឋជាម្ចាស់ស្រែ បានសម្តែងនូវការគោរពថ្លែងអំណរគុណជាពន្លឹកចំពោះ លោកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានចាត់កម្លាំងចុះជួយ សំរាលការលំបាករបស់បងប្អូនប្រជាកសិករយើង ដែលកំពុងខ្វះខាតកម្លាំងពលកម្មក្នុងការច្រូតកាត់បោកបែនប្រមូលផលស្រូវ ឱ្យបានទាន់ពេលវេលា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *