ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៨ និង០០នាទី ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរទាំង០៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង០៩ អញ្ជើញជាអធិបតីក្នុងពិធីបាញ់ស៊ីប ( គ្រាប់ពិត ) បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមសរុបចំនួន ៥៤នាក់ នៅទីលានបាញ់គ្រាប់ពិត ស្ថិតនៅបរិវេណទីបញ្ជាការកងអនុសេនាធំទី២ វរសេនាតូច ការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ ស្នងការរង តំណាង លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក វរសេនីយ៍ត្រី យ៉ែម វ៉ាន់ថា មេបញ្ជាការវរសេនាតូចការពារអាកាស យោធភូមិភាគទី៥ (ទិសជួរមុខទី១ បន្ទាយមានជ័យ) ៕