ព្រះករុណា ព្រះមហាក្សត្រ ៖ «ប្រាសាទអង្គរ ជាសក្ខីភាពនៃការរីកចម្រើនដល់កំពូល នៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សទី១២» !!!

ខេត្តសៀមរាប ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ប្រាសាទអង្គរ ជាសក្ខីភាពនៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោកចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិតដល់កំពូលនៃមនុស្សជាតិផង ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលដូច្នេះនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរ នៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕អត្ថបទ៖ AKP ផ្សាយដោយ៖ ធូ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *