លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារ បានដង្ហែអង្គកឋិនទានសាមគ្គី ដែលព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមា វត្តសិរីមង្គលសុទ្ធារាម ហៅវត្តស្ទឹងបត់ !!! 

ខេត្តបន្ទាយមានជ័យ ៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោកស្រី ព្រមទាំងកូនចៅ លោក តាន់ គឹមរិទ្ធិ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក ស្រី ព្រមទាំងកូនចៅ រួមទាំងក្រុមការងារ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តសិរីមង្គលសុទ្ធារាម ហៅវត្តស្ទឹងបត់ បានរួមគ្នា ដង្ហែ អង្គកឋិនទានសាមគ្គីដើម្បីបំពេញកឋិនត្ថារកិច្ចតាមព្រះវិន័យ ដែលព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមាវត្តសិរីមង្គលសុទ្ធារាម ហៅវត្តស្ទឹងបត់ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីបានដង្ហែរអង្គកឋិនទានព័ន្ធជុំវិញព្រះបីជុំរួចមក លោកអភិបាលក្រុងប៉ោយប៉ែត និង ក្រុមគ្រួសារ ក៏បានរៀបចំធ្វើកិច្ចនៅក្នុងព្រះវិហារ តាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ក្នុងនោះដោយបាននាំយកនូវគ្រឿងបរិក្ខា និងត្រៃចីវរ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ផងដែរ ដើម្បីព្រះសង្ឃក្រាលគ្រង និងអនុមោទនា យកផល្លានិសង្ឃតាមសទ្ធាជ្រះថ្លា នេះគឺជាអង្គកឋិន ដែលលោក អភិបាលក្រុង ក្រុមគ្រួសា និងក្រុមការងារ ដង្ហែអង្គកឋិនទានទៅវេរប្រគេនដល់ព្រះសង្ឃនោះ ដើម្បីជួយទ្រទ្រង់ក្នុងការកសាងក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *