មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ បានដឹកនាំសិក្ខាកាមធ្វើលំហាត់យុទ្ធដំណើរទ័ព !!!

ខេត្តបាត់ដំបង ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ បានអញ្ជើញដឹកនាំសិក្ខាកាម វគ្គហ្វឹកហ្វឺនពង្រឹងកម្លាំងអន្តរាគមន៍ វរសេនាតូច លេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ ធ្វើលំហាត់យុទ្ធដំណើរទ័ពដោយប្រើប្រាស់ចម្ងាយផ្លូវ ១២គីឡូម៉ែត្រ ធ្វើដំណើរថ្មើរជើងឆ្លងកាត់ឧបសគ្គមួយចំនួនដោយធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ បានលើកឡើងថា ស្ថិតក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជា ដើម្បីធានាអនុវត្តភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូន។ លោកបានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរទ័ពនាពេលនេះ ដើម្បីសំដៅឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាព ទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ទាំងគុណភាពសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ក្នុងកិច្ចការពារបូរណភាពទឹកដី ជាកត្តាចំបងរបស់កងទ័ព នៃកងយោធពលខេមរភូមិន្ទ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *