ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំ កងកម្លាំងក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការចូលរួមពី អធិការរង លោក-លោកស្រី នាយការិយាល័យ រួមមន្រ្តីទាំងអស់ នៅក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
ក្រោយចប់ពិធីគោរពទង់ជាតិលោកវរសេនីយ៍ ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត មានប្រសាសន៍ដល់កម្លាំងទាំងអស់ -ត្រូវត្រៀមលក្ខណៈជាស្រេចនៅឯកសារពាក់ពន័្ធផ្សេងៗ ដើម្បីទ្រោលសភាពការណ៍ ក្នុងកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ ដែលនិងកើតមានឡើងដោយយថាហេតុ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ៕