ពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ផលិតផលក្នុងខេត្តកំពង់ចាម រយ:ពេល២ថ្ងៃ មានភ្ញៀវទេសចរជាង ៥០ម៉ឺននាក់ មកទស្សនា !!!

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ផលិតផល រយ:ពេល ២ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលរួមទស្សនាកម្សាន្ត ជាង ៥០ ម៉ឺននាក់ ។

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថា ការប្រារព្ធពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ផលិតផល ក្នុងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរចូលរួមទស្សនា ចំនួន ១៥៧.៤៦៥នាក់ ក្នុងនោះបរទេស: ៧១នាក់ ។

ចំណែកឯ ក្នុងពិធីនៅថ្ងៃទី ២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៣៥១,៦០៨ នាក់ ក្នុងនោះភ្ញៀវបរទេស ៣១៨ នាក់។ ដូច្នេះ សរុបភ្ញៀវទេសចរទាំង ២ថ្ងៃ មានចំនួន ៥០៩,០៧៣ នាក់ បរទេស ចំនួន ៣៨៩ នាក់ ៕ ដោយ៖ ស៊ឹង សុផារី, សម្រួលផ្សាយ៖ កន ចំណាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *