កម្លាំងផ្នែកសឹករងម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដើរល្បាតត្រួតពិនិត្យភូមិសាស្រ្តតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ !!! 

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងម៉ាឡៃ បានដឹកនាំកម្លាំង សហការ ជាមួយ នគរបាលការពារព្រំដែនគោកលេខ៨១៥ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមខ្សែបន្ទាត់ព្រំដែន និងបង្គោលសីមា ដែលអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ជាពិសេសការលួចនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *