អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនគ្រួសារសពលោកអនុសេនីយ៍ឯក ថៃ ពិសិដ្ឋ ថវិកាចំនួន ពីរលានរៀល !!!

អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនគ្រួសារសពលោកអនុសេនីយ៍ឯក ថៃ ពិសិដ្ឋ ថវិកាចំនួន ពីរលានរៀល !!!

ចេញផ្សាយ:ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ អោយនាំយកថវិកា ចំនួន ២,០០០,០០០៛( ពីរលានរៀល) ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនគ្រួសារសព លោកអនុសេនីយ៍ឯក ថៃ ពិសិដ្ឋ អតីតនាយផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដែលបានទួលមរណ:ភាពដោយរោគាពាធ កាលពីពេលថ្មីៗកន្លងទៅ។

ភរិយារបស់សពលោកអនុសេនីយ៍ឯក ថៃ ពិសិដ្ឋ ក៏បានទទួលនិងគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខដល់ក្រុមគ្រួសាររបស់គាត់។ លោកស្រីក៏បានគោរពជូនពរ ដល់ថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះតែពុទ្ធពរប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសគឺសុំឲ្យជៀសផុតពីជំងឺកូវីដ១៩ ៕ ដោយៈ លោក ពុំ សុផល រដ្ឋបាល គេហទំព័រ ខេមបូឌាស្តាដេលី

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *