សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមិនមានផែនការចូលរួមដោយយោធានៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាសនោះទេ បន្ទាប់ពីការវាយប្រហារទ្រង់ ទ្រាយធំមួយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិ សុខជាតិសេតវិមានបានបញ្ជាក់ថា “មិនមាននោះឡើយគោលបំណងបញ្ជូនកងទ័ពអាមេរិកទៅប្រយុទ្ធ”។ តែយ៉ាងណាក៏ដោយ លោក Kirby បានសង្កត់ធ្ងន់ថា លោកប្រធានា ធិបតី ចូ បៃដិន នឹងតែងតែគិតគូរជានិច្ចពីការថែរក្សា និងការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះលោកក៏បានទទួលស្គាល់ដែរថា កញ្ចប់ជំនួយយោធាដំបូងរបស់សហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅឱ្យអ៊ីស្រាអែលហើយ។ គួរបញ្ជាក់ថា ការផ្ដល់ជំនួយយោធានេះកើតមាន ឡើងខណៈលោក ចូ បៃដិន កំពុងត្រៀមខ្លួនថ្លែងសុន្ទរកថាដ៏សំខាន់មួយចេញពីសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ពីទទួលស្គាល់ថាពលរដ្ឋអាមេរិកយ៉ាងហោច ១១ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា កាលពីចុងសប្ដាហ៍កន្លងទៅនេះ៕ អត្ថបទដោយ៖ កញ្ញា ខៀវ ណាវីន, ផ្សាយដោយ៖ ប៉ោ កុសល
You might like
យុទ្ធជនអ៊ីរ៉ាក់ទៅស៊ីរីដើម្បីប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម ប៉ុន្តែក្រុមហេសបូឡារបស់លីបង់មិនអាចជួយបាន !!!
03/12/2024
17 Likes
179
កិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងហេសបូឡា បានចូលជាធរមានហើយនៅថ្ងៃពុធនេះ !!!
27/11/2024
19 Likes
155
អ៊ុយក្រែន សម្លឹងមើលការបញ្ចប់សង្រ្គាមនៅឆ្នាំក្រោយ ខណៈជម្លោះជាមួយរុស្ស៊ី មានអាយុកាល ១.០០០ថ្ងៃ !!!
19/11/2024
26 Likes
111
លោកTrump និងលោក Putin ពិភាក្សាតាមទូរស័ព្ទ ខណៈលោក Biden គ្រោងបញ្ចុះបញ្ចូលលោកTrump កុំឱ្យបោះ បង់អ៊ុយក្រែន !!!
11/11/2024
27 Likes
182