មេបញ្ជាការកងពលតូចអន្តរាគមន៍១២៨ អញ្ជើញចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការ ដល់កម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយដោយយថាហេតុ !!!

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញចុះពិនិត្យ និងផ្សព្វផ្សាយផែនការ ដល់កម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយរបស់វរសេនាតូចអន្តរាគមន៍២៨៣ ចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក ។ ជាការឆ្លើយទៅនឹងបទបញ្ជាកម្លាំងវរសេនាតូចអន្តរាគមន៍២៨៣ បានត្រៀមរួចជាស្រេច និងរថយន្តសម្រាប់ដឹកជញ្ជូន ព្រមទាំងស្បៀងអាហារ ដើម្បីត្រៀមចល័តជួយសង្គ្រោះប្រជាពលរដ្ឋ ក្រៅនិងក្នុងភូមិសាស្រ្ត ពេលមានបទបញ្ជា ។

ឧត្តមសេនីយ៍ទោ មៀច សាមុត និងភរិយា បានឧបត្ថម្ភ ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួនសម្រាប់បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ នៅតាមបណ្តាផ្ទះបាយរួម រួមមាន ៖ ទីបញ្ជាការស្រាលកងពល និងអង្គភាពចំណុះវរសេនាតូចអន្តរាគមន៍២៨៣ . ២៨៤ និង២៨៥ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *