ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីអំពើលួចដោយមានស្ថានទម្ងន់ទោស ឆក់កាបូបតាមផ្លូវសាធារណៈត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ខេត្តតាកែវ ៖ នៅថ្ងៃទី០៤ ខែតុលាឆ្នាំ ២០២៣ វេលាម៉ោង ៦.៣៧នាទីដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ ចំណុចលើផ្លូវជាតិលេខ០៣ស្ថិតក្នុងភូមិចំការដៀបឃុំអង្គតាសោម មានករណីអំពើលួចដោយមានស្ថានទម្ងន់ទោសមួយ(ឆក់កាបូប)បង្កឡើងដោយជនសង្ស័យចំនួន០២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូធុនC125ពណ៌សមួយគ្រឿងមិនចាំផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះសេក សារុនភេទស្រីអាយុ៤៣ឆ្នាំទីលំនៅភូមិអង្គរជ័យសង្កាត់ដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពតនៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូស្ពាយកាបូបតាមផ្លូវជាតិលេខ០៣ចេញពីផ្សារអង្គតាសោមដល់ចំណុចកើតហេតុខាងលើ បណ្ដាលឱ្យដួលម៉ូតូអូសប្រហែល១០ម៉ែត្រ រងរបួសស្រាល តែមិនមានបាត់បង់សម្ភារៈអ្វីឡើយ។ ក្រោយកើតហេតុភ្លាមដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដឹកនាំដោយលោករសេនីយ៍ឯក ឌុក ធីយ៉ាអធិការនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងប្រជាការពារបានចេញធ្វើអន្តរាគមន៍ភ្លាមៗដោយស្ទាក់ឃាត់បានជនសង្ស័យចំនួន០២នាក់នៅត្រង់ចំណុចភូមិត្រពាំងខ្នារឃុំអង្គតាសោម។

១-ឈ្មោះនួន ចាន់ដារ៉ាហៅរ៉ាដូភេទប្រុសអាយុ២០ឆ្នាំទីលំនៅភូមិ កកោះឃុំខ្វាវស្រុកទ្រាំងខេត្តតាកែវ(ជាអ្នកឆក់)។

២-ឈ្មោះគា និតហៅជីវ័នភេទប្រុសអាយុ ២៤ឆ្នាំនៅភូមិបឹងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅម្ដុំវត្ត ជម្ពូ វ័ន (ជាអ្នកបើកម៉ូតូ) ព្រមទាំងដកហូតវត្ថុតាងម៉ូតូ c 125 ពណ៌ ស ស៊េរី 2023 ពាក់ស្លាកលេខភ្នំពេញ1.K.j 3556 ចំនួន០១គ្រឿង។

ពេលសាកសួរជនសង្ស័យបានសារភាពថាពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពឆក់តាមដងផ្លូវជាតិលេខ០៣ និងលេខ២២ ចំនួន០៤លើក។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងឯកសារបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *