លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដឹកនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំងបួន !!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដឹកនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំងបួន !!!

 

ខេត្តបន្ទាយមានជ័យ:រសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ព្រមទាំងសហការី បាននាំយកអំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមាន អង្ករ ៨តោន មី ៤០០កេសតូច ទឹកសុទ្ឋ៤០០យួរ និងថវិកា ៤,០០០,០០០ រៀល (បួនលានរៀល) ជូនកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤(៩១១,៨០៧,៨១៥,៨៩១) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ កម្មវិធីនេះធ្វើនៅ វរសេនាតូចការពារព្រំដែនគោក ៨៩១ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្នុងឱកាសនោះដែរ លោក ឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានផ្តាំផ្ញើរពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ឱ្យថែរក្សាសុខភាពឱ្យបានល្អជៀសផុតពីជម្ងឺ

កូវីដ១៩ និងគោរពអនុវត្តអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *