សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ !!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹក ជំនន់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញានេះបានបញ្ចេញសារជាសំឡេងមួយ ដោយជំរុញឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ខណៈប៉ុន្មានថ្ងៃមកនេះ បញ្ហាទឹកជំនន់បានវាយ ប្រហារ នៅតាមបណ្តាខេត្តមួយ ចំនួនបង្កផលប៉ះពាល់លិចលង់ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ។

តាមរយៈនេះ សម្តេចធិបតីបានជំរុញដល់បណ្តាអភិបាលខេត្តពាក់ ព័ន្ធ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។

សម្តេចធិបតី ក៏បានណែនាំដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់នូវបញ្ហាទឹកជំនន់នេះ ហើយត្រូវសហការជាមួយបណ្តាអភិបាលរាជធានី-ខេត្ត ក្នុងការត្រៀមមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីដែលបណ្តារាជធានី-ខេត្តត្រូវការ។ បន្ថែមពីនោះទៀត ក៏បានបញ្ជាឱ្យមេបញ្ជា ការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ព្រមទាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាស ត្រៀម លក្ខណៈមធ្យោបាយ កម្លាំងនិងសម្ភារចាំបាច់ ក្នុងការត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ដោយទឹកជំនន់នេះផងដែរ។

សម្តេចធិបតី ក៏បានណែនាំដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ ព័ន្ធ ត្រៀមនូវស្បៀងនិងសម្ភារបរិក្ខាចាំបាច់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីដែលមានការស្នើសុំពី រាជធានី-ខេត្ត។ បន្ថែមពីនេះទៀត សម្តេចធិបតីក៏បានណែនាំដល់ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារផ្សេងៗ ក្នុងករណីដែលមានផលប៉ះពាល់ធំ ហើយត្រូវការស្តារវិស័យកសិកម្មឡើងវិញ ដែលមានដូចជាស្រូវ និងដំណាំផ្សេងៗ ក្នុងករណីដែលមាន ហេតុការណ៍កើតឡើងដូចបទ ពិសោធន៍ដែលកម្ពុជាជួបប្រទះកន្លងមក។

សំឡេង «អភិបាលរាជធានី-ខេត្តទាំងអស់ គឺត្រូវក្តាប់ឱ្យជាប់ តាម ដានឱ្យជាប់និងដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ដែលប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួនជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្រ្គោះ ប្រជាពល រដ្ឋនិងទ្រព្យសម្បត្តិរបស់ប្រជាពល រដ្ឋដែលរងផលប៉ះពាល់។ នៅក្នុងដំណាក់កាលនេះគឺត្រូវត្រៀមកម្លាំង ដើម្បីធ្វើយ៉ាងណាសង្គ្រោះដល់ប្រជាពលរដ្ឋរបស់យើង ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់នៅក្នុងតំបន់តាមបណ្តារាជធានី-ខេត្ត »។

សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានេះ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កើនឡើងក្នុងកម្រិតប្រកាសអាសន្ន ។ ក្រៅពីខេត្តពោធិ៍សាត់ ខេត្តចំនួន ៤ទៀត កំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ រួមមាន ខេត្តកំពង់ ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំជាដើម ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *