មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានអញ្ជេីញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កេីនផល -ចិញ្ចឹមសត្វ វរសេនាតូចស៊ើបការណ៍ កងពលធំអន្តរាគមន៍លេខ២ !!!

ខេត្តសៀមរាប ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានអញ្ជេីញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កើនផល- ចិញ្ចឹមសត្វ និងការធ្វើយុទ្ធដំណើរទ័ពចល័តរហ័សចម្ងាយ 6560ម៉ែត្រ ប្រើរយះវេលា ១ម៉ោង៣០នាទី និងការសម្ដែងក្បាច់គុណខ.ភ.ម នៅវរសេនាតូចស៊ើបការណ៍ កងពលធំអន្តរាគមន៍លេខ២ ។

ឯកឧត្ដម មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ក៏បានធ្វើការវាយតម្លៃ ចំណុចខ្លាំង និងចំណុចខ្សោយ ហើយបានកោតសសេីរដល់ លោកវរសេនីយ៍ឯក កាន់ គៀន មេបញ្ជាការវរសេនាតូចស៊ើបការណ៍ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តតាមផែនការប្រលងប្រណាំង បង្កបង្កេីនផលរបស់ថ្នាក់លេី ហេីយបន្ទាប់ពីការងារស្នូលកម្លាំងនៅក្នុងអង្គភាពនៅតែបន្តការងារកសាងបង្កបង្កេីនផលដេីម្បីធានាដល់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិនក្នុងអង្គភាពបានយ៉ាងល្អប្រសេីរ និងជួយកាត់បន្ថយការចំណាយរបស់កងទ័ពបានមួយកំរិតបន្ថែមទៀត។

ទន្ទឹមនឹងសមិផលនិងស្នាដៃកសាងនេះ ឯកឧត្តម មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារហ្វឹកហាត់រៀនសូត្រ បន្ទាប់ពីបង្កបង្កើនផលចិញ្ចឹមសត្វ ទៅតាមដំណាក់កាលនីមួយៗ ទាំងដំណាំដេីម ដំណាំគុម្ព និង ដំណាំយុទ្ធសាស្ត្រយូរអង្វែង ខិតខំកសាងផ្ទះស្នាក់នៅរបស់កងទ័ព ដើម្បីធានានិងផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ស្របតាមផែនការប្រលងប្រណាំង ជាពិសេសដើម្បីអភិវឌ្ឍន៍អង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខគួជាទីមោទនៈ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *