សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភផ្លែមៀនចំនួន១៥០០គីឡូក្រាម ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភផ្លែមៀនចំនួន១៥០០គីឡូក្រាម ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!

ចេញផ្សាយ:ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ: អំណោយផ្លែមៀនចំនួន១៥០០ kg របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមការងារបញ្ជាការដ្ឋានអង្គរក្សដឹកនាំរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាំយកមកចែកជូនដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនគ្រប់គ្រងជនបរទេស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារទៅទទួលផ្លែមានចំនួន១៥០០ គីឡូក្រាមពីក្រុមការងារបញ្ជាការដ្ឋានអង្គរក្សឯកឧត្តម នាយឧត្តមសេនីយ៍  ហ៊ីង ប៊ុនហៀង ដើម្បីយកផ្លែមានទាំងនោះទៅចែកជូនដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ តាមគោលដៅនីមួយៗបរិភោគ។

អំណោយផ្លែមានទាំងនោះត្រូវបានបែងចែកទៅតាមបណ្ដាអធិការរដ្ឋាននគរបាលស្រុក/ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ ក្នុងមួយអធិការដ្ឋានទទួលបាន១០០ គីឡូក្រាម និងទីបញ្ជាការវរៈចំនួន៤ក្នុងមួយវរៈទទួលបាន១០០ គីឡូក្រាម គោលដៅយាមផ្លូវជាតិ៥៨ និងគោលដៅអូរនាងក្នុង១គោលដៅ៥០ គីឡូក្រាមស្នងការដ្ឋានទទួលបានចំនួន២០០គីឡូក្រាម ៕ ដោយៈលោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *