អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការសម្រេចដាក់រមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក !!!

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ស៊ុន សុផាន់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ចំណុះតំបន់អភិវឌ្ឍន៍ បានអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការសម្រេចដាក់រមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីធ្វើការវាយជួង គង ទះប៉ោត និងគោះត្រឡោក នៅទីបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥។

សូមបញ្ជាក់ផងដែរថា ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ។

ប្រាសាទកោះកេរមានរូបរាងជាពីរ៉ាមីត កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ស្រះគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរមានទំហំផៃ្ទដី ១៦គីឡូម៉ែត្រការ៉េ រួមមាន ៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

ប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *