ឃាត់ខ្លួនមុខសញ្ញាលេងល្បែងស៊ីសង ចំនួន០៥ នាក់ នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្ដាល !!!
ខេត្តកណ្ដាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមធ្វេីការឆ្លើយតបទៅម្ចាស់គណនេយ្យហ្វេសប៊ុកប្រជាពលរដ្ខសុំមិនបញ្ចេញឈ្មោះដែលបានខមិនក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ សូមជួយមើលផងលោកពូល្បែងសុីសងច្រើនណាស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលបន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំសហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ស្រុកចុះស្រាវជ្រាវ និងពិនិត្យករណីខាងលើនោះភ្លាម។
លទ្ធផល៖
នារសៀលថ្ងៃព្រហស្បត្តិ៍១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ.ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣៥នាទីរសៀល នៅចំណុចផ្ទះឈ្មោះម៉ិល សុភី ស្ថិតភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុក លើកដែក ខេត្តកណ្តាល។
ឃាត់ខ្លួនមុខសញ្ញាលេងល្បែង ចំនួន០៥ នាក់៖
១- ឈ្មោះម៉ិល សុភី ភេទស្រី អាយុ៥៦ឆ្នាំនៅភូមិកំពង់ពោធ៍
២-ឈ្មោះ សាត ទី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិ កំពង់ពោធិ៍
៣-ឈ្មោះ វ៉ន ញ៉ឹប ភេទស្រី អាយុ ៥១ ឆ្នាំនៅភូមិកំពង់ពោធិ៍
៤-ឈ្មោះ ផាត ម៉ាប់ ភេទស្រី អាយុ ៣៣ ឆ្នាំ នៅភូមិកំពង់ពោធិ៍
៥-ឈ្មោះ ហេង សៀងង៉ ភេទស្រី អាយុ ៥៤ ឆ្នាំ នៅភូមិក្បាលជ្រោយ
វត្ថុតាងរួមមាន ៖
១-បៀរនីឡុងចំនួន ១០៣ សន្លឹក
២-ប្រអប់បៀរចំនួន ០២
៣-ទូរសព្ទ័ OPPO ០១ គ្រឿង
៤-កន្សែងពោះគោពណ៌ក្រហមចំនួន ០១
៥-កំប៉ុងជរ័ចំនួន ០១
៦-លុយចំនួន ១០២,៥០០ រៀល
ហេតុការណ៍ដំបូងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំបានរៀបចំប្រជាពលរដ្ឋជាកំលាំងសម្ងាត់ដើម្បីផ្តល់ព័ត៌ហើយក៍ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាៈ មានការលេងល្បែងស៊ីសងបៀរនៅចំណុចផ្ទះឈ្មោះ ម៉ិល សុភី ស្ថិតនៅភូមិកំពង់ពោធិ៍ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំបានចុះទៅដល់ ចំណុចកើត
ហេតុខាងលើពេលនោះ កម្លាំងសមត្ថកិច្ចចូលទៅបានឃើញអ្នកលេល្បែងស៉ីសងចំនួន០៥ នាក់កំពុងអង្គុយលេងល្បែងរួចកម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងនិងបានអោយមុខសញ្ញាលេងល្បែងទាំងនោះមកប៉ុស្ដិ៍រដ្ឋបាលដើម្បីធ្វើកិច្ចសន្យាណែនាំ អប់រំកុំអោយមានការលេងល្បែងស៉ីសងតទៅទៀតនៅថ្ងៃក្រោយ ។
អាស្រ័យហេតុនេះសូមបងប្អូនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការយល់ច្រឡំមកលើសមត្ថកិច្ចព្រោះរាល់បទស្មើសទាំងអស់គឺសមត្ថកិច្ចប្រឹងប្រែងស្រាវជ្រាវរក និងចុះបង្ក្រាបជាបន្តបន្ទាប់ មិនប្រងើយកន្តើយឡើយ ៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយក គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍