ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូននូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះដែរលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាពត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពរដូវវស្សានេះ ត្រូវត្រួតពិនិត្យ និងត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារៈ ឲ្យបានតាមផែនការ ធានាចេញបំពេញបេសកកម្មតាមបទបញ្ជា បានទាន់ពេលវេលា និងទទួលជោគជ័យ ជាពិសេសត្រៀមសម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយយថាហេតុ ព្រោះខេត្តបន្ទាយមានជ័យ តែងតែរងគ្រោះជារៀងរាល់ឆ្នាំ ចាំបាច់យើងត្រៀមទុកជាមុន ៕