ឃាត់ខ្លួនជនជាតិថៃប្រុសស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅជាយដែនកម្ពុជា-ថៃក្នុងក្រុងប៉ោយប៉ែត !!!

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តន៍តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ .លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន កាលវេលាម៉ោង១៧:០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្មក់ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលមួយកន្លែង ម្ដុំ ភោជនីយដ្ឋាន ប៊ូ សោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ជនសង្ស័យជនជាតិថៃប្រុសស្រី២នាក់ យកមកសួរនាំ។

ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលដោយផ្ទាល់ពីលោក លឹម ប៊ុន សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖

១-ឈ្មោះ SUCHAT RAMAN ភេទប្រុស អាយុ ៤២ ឆ្នាជនជាតិ ថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៣៨១១៨៨៦។ ២-ឈ្មោះ MACA RAMAN ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៤២៣៤៦៦៨។ បានធ្វើការឆែកឆេរ និងត្រួតពិនិត្យផ្ទះជនសង្យ័យ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៣ ថង់ធំ នៅក្នុងកាបូបស្ពាយពីក្រោយពណ៏ខ្មៅ ក្នុងបន្ទប់ជាន់លើផ្នែកខាងក្រោយ ក្នុងផ្ទះជនសង្ស័យ។

បច្ចប្បន្ន ៖ ក្រោយសួរនាំ នៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២៣ ជនសង្ស័យជនជាតិថៃប្រុសស្រីទាំងពីរនាក់ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតីវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *