លោក សៅ សំរិត ដឹកនាំដាំកូនឈើ ៣៥០ដើម នៅខេត្តបន្ទាយមានជ័យ !!!

ខេត្តបន្ទាយមានជ័យ ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានចុះដាំកូនឈើ ចំនួន ៣៥០ដើម នៅក្នុងបរិវេណវិទ្យាល័យ ជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។

ក្នុងពិធីដាំកូនឈើនោះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិ ឃុំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា កម្មវិធីកូនឈើនេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរដែនដី និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ជប់វារី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *