ជនសង្ស័យចំនួន០៧ នាក់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅក្រុងប៉ោយប៉ែត !!!

ជនសង្ស័យចំនួន០៧ នាក់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅក្រុងប៉ោយប៉ែត !!!

ចេញផ្សាយៈថ្ងៃទី ១៥ ខែសីហាឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យៈ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យនិងលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ វេលាម៉ោង១៤ និង ០០ នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្តបានចុះ ល្បាតក្នុងភូមិសាស្ត្រស្ថិតនៅក្នុងចំណុចភូមិនិមិត្ត៤ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញជនសង្ស័យម្នាក់ ពេលនោះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញដូចខាងក្រោម:
ជនសង្ស័យ ឈ្មោះ យូសុះ រូសាត់ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងរួមមាន:
.ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកក ០៧ កូនថង់តូច និងកម្ទេចថ្នាំពណ៌ក្រហមលាយម្ស៉ៅក្រាមពណ៌សថ្លា ០១ កូនថង់តូច។
.បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ ។
.បំពង់ចូលគ្រឿងញៀន ០១ ។
.សម្ភារៈ : ទូរស័ព្ទ ០១ គ្រឿង។
ក្រោយមកជនសង្ស័យឈ្មោះ យូសុះ រូសាត បានឆ្លើយសារភាពនិងសហការជាមួយសមត្ថកិច្ច ដោយទំនាក់ទំនងតាមទូរសព្ទ័ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ នៅចំណុចភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ២០ នាទី មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ស្រី ចំរុង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-វត្ថុតាង : ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៣ កូនថង់តូច។
-សភ្ភារ:: គ្មាន។
២.ឈ្មោះ ស៊ុន គឹមសល់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
-វត្ថុតាង: គ្មាន
-សម្ភារៈ: ទូរស័ព្ទ០១ គ្រឿង។
ក្រោយមកជនសង្ស័យឈ្មោះ យូសុះ រូសាត បានឆ្លើយសារភាពនិងសហការជាមួយសមត្ថកិច្ច ដោយទំនាក់ទំនងតាមទូរសព្ទ័ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ នៅចំណុចភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០ នាទី មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ស ណារុង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នភូមិភ្នំធំថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-វត្ថុតាង: គ្មាន
-សម្ភារៈ : ទូរសព្ទ័ ០១ គ្រឿង។
២.ឈ្មោះ រឿង បូង៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យ។
-វត្ថុតាង: គ្មាន
-សម្ភារ:: គ្មាន
៣.ឈ្មោះ រិទ្ធ ស្រីលាភ ភេទស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ។
-វត្ថុតាងដកហូត: ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៤ កូនថង់តូច.ថ្មពណ៌ក្រហម មានអក្សរ wy ចំនួន ២គ្រាប់កន្លះ

លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត
បានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំបន្តទៀតថា ៖ ជនសង្ស័យឈ្មោះ ស្រី ចំរុង ភេទ ប្រុស អាយុ ២២ ឆ្នាំបានឆ្លើយសារភាពនឹងសហការជាមួយសមត្ថកិច្ច ក្រោយមកកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងផែនប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចភូមិណងកាឆាយ ឃុំគុត្តសតស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១៥ និង ០០ នាទីថ្ងៃទី ១៤ ខែសីហាឆ្នាំ២០២១ មានឈ្មោះដូចខាងក្រោម:
ជនសង្ស័យ ឈ្មោះ តូចប្រុស អាយុ ២២ ឆ្នាំមានទីលំនៅភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
-វត្ថុតាង: ម៉្សៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៧ កូនថង់តូច។
-សម្ភារៈ: ទូរស័ព្ទ ០១គ្រឿង។

បច្ចុប្បន្ន​ ជនសង្ស័យទាំង ០៧ នាក់ខាងលើ យកទៅធ្វើសំណាករកមេរោគកូវីដ ១៩ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន សមត្ថកិច្ចកំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូនទៅស្នងការខេត្តន្ទាយមានជ័យដើម្បីចាត់ការ​បន្ត​តាម​
និតិវិធី​ច្បាប់ ៕ ដោយៈលោក ពុំ សុផល ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *