កងការពារព្រំដែនលេខ៥០២ សហការជាមួយកងពលតូចថ្មើរជើងលេខ៥២ ដើរល្បាតត្រួតពិនិត្យការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ !!!

សំឡូត ៖ ព្រឹកថ្ងៃទី២១ ខែសីហា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានដឹកនាំកម្លាំងសហការសរុប ៣១នាក់ ដើរល្បាតត្រួតពិនិត្យក្តាប់សភាពការណ៍ប្រែប្រួលនានាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ និងលើសពីនោះទៅទៀត គឺរក្សាសន្តិសុខជូនប្រទេសជាតិ ក្នុងឱកាសប្រទេសកម្ពុជាប្រកាសការឡើងកាន់តំណែងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី និងអនុវត្តតាមតួនាទីភារកិច្ចកងការពារព្រំដែនផងដែរ។

ក្នុងពេលចេញដំណើរ លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការ បានផ្តល់ការណែនាំដល់កងកម្លាំងទាំងអស់ នៅពេលដើរល្បាតត្រូវរក្សាសុវត្ថិភាព និងការសាមគ្គីឯកភាពគ្នាអោយបានល្អ ជាមួយកម្លាំងកម្លាំងមិត្ត ដើម្បីដើរឆ្ពោះទៅដល់គោលដៅដែលបានកំណត់។ ឆ្លៀតពេលដែលកម្លាំងបន្តដំណើរពីគោលដៅមួយទៅគោលដៅមួយទៀត លោកវរសេនីយ៍ទោ កែ សេរីវឌ្ឍន៍ សេនាធិការកង៥០២ និងលោកអនុសេនីយ៍ឯក ម៉ែន ណាច ជំនួយការការិយាល័យទី៣ កងពលតូចថ្មើរជើងលេខ៥២ មានឱវាទបន្ថែមជូនកម្លាំងយើងត្រូវគោរពវិន័យ រក្សាសណ្តាប់ធ្នាប់ និងស្តាប់អ្នកដឹកនាំ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដោយយថាហេតុនៅតាមខ្សែបន្ទាត់ព្រំដែន ពីព្រោះភូមិសាស្រ្តនេះជាតំបន់ភ្នំខ្ពស់ ព្រៃក្រាស់ និងសំបូរទៅដោយគ្រាប់មីនជាច្រើនដែលបន្សល់ទុកក្រោយសង្រ្គាម និងបានថ្លែងអំណរគុណដល់កងអនុសេនាធំល្បាតចំណុះ ព្រមទាំងកងវិស្វកម្មស្ថាបនាផ្លូវស្ពានរបស់អគ្គបញ្ជាការលេខ៧១៣ ដែលបានសហការរួមគ្នាគ្រប់កាលៈទេសៈក្នុងតំបន់ព្រំដែនសំឡូត ខេត្តបាត់ដំបងនេះ។ ចំពោះលទ្ធផលក្នុងដើរល្បាតតាមដងផ្លូវដែលកងវិស្វកម្មបានកសាងរងការខូចខាតដោយទឹកភ្លៀងហូរច្រោះដាច់ផ្លូវជាច្រើនកន្លែង ចំណែកនៅតាមខ្សែបន្ទាត់ព្រំដែនសភាពការណ៍គ្មានអ្វីប្រែប្រួល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *