ខេត្តសៀមរាប ៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ លោក ឡុង ឆេកូ សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ១គ្រួសារ រស់នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
អំណោយឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ ដែលលោក ឡុង ឆេកូ និងក្រុមការងារ បានប្រគល់ជូនពលរដ្ឋ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៣៥ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ទឹកស៉ីអ៉ីរ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ ស្ករស ចំនួន ១គីឡូក្រាម អំបិល ចំនួន ១កញ្ចប់ ប៊ីចេង ចំនួន ១កញ្ចប់ ប្រេងឆា ចំនួន ១ដប និងទឹកបរិសុទ្ធ ចំនួន ១០យួរ៕