មេបញ្ជាការយោធភូមិភាគទី៣ចុះត្រួតពិនិត្យសិក្ខាកាមបាញ់គ្រាប់ពិតវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធ AK47 !!!

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជេីងគោក មេបញ្ជាការ យោធភូមិភាគទី៣ បានអញ្ជេីញជាអធិបតីត្រួតពិនិត្យការបាញ់គ្រាប់ពិតអាវុធ AK47 របស់វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង នៅសាលាពលទាហានទី៣។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង នាយទាហាន នាយទាហានរង ពលទាហានផងដែរ ដែលមានទីតាំងស្ថិតនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានរំលឹកដល់សិក្ខាកាម ឲ្យយកចិត្តទុកដាក់ផ្ចិតផ្ចង់ការបាញ់ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយយកទ្រឹស្តីនៃការរៀនសូត្រ មកអនុវត្តនាពេលនេះ ហេីយប្រេីប្រាស់គ្រាប់ឲ្យចំគោលដៅ។

ឯកឧត្តម មេបញ្ជាការ យោធភូមិភាគ ធ្វើការវាយតម្លៃក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ទទួលបានលទ្ធផលល្អ និងបានផ្តាំផ្ញេីពីការចេះសន្សំសំចៃគ្រាប់ក្នុងពេលប្រយុទ្ធលេីសមរភូមិ ដោយត្រូវបាញ់តែទៅលេីគោលដៅសត្រូវច្បាស់លាស់ ឲ្យចំគោលដៅ មួយដឹងមួយ នោះសត្រូវនឹងមានការខ្លាចរអារ និងបាក់ខ្លបខ្លាចជាមិនខាន។

ឯកឧត្តម មេបញ្ជាការ ក៏បានប្រគល់ប្រាក់រង្វាន់លេីកទឹកចិត្តដល់យោធិនដែលមានស្នាដៃឆ្នេីម ដែលបានបាញ់សុីបចូលចំណុចចាប់ពីជាង៩០%ឡេីងទៅផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *