ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរៀនសូត្រអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការស្រាល កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
នាឱកាសនេះ ឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅក្នុងប្រទេស និងមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យការងារប្រចាំថ្ងៃរបស់យើងជោគជ័យ គឺ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងលក្ខការណ៍ខ្ពស់ , មេបញ្ជាការគ្រប់អង្គភាពត្រូវមានគោលការណ៍ ចក្ខុវិស័យច្បាស់លាស់ និងត្រូវរៀបចំផែនការសម្រាប់យោធិនក្រោមឱវាទអនុវត្តប្រចាំថ្ងៃ (ការងារកសាង. បង្កបង្កើនផលចិញ្ចឹមសត្វ. ហ្វឹកហ្វឺនរៀនសូត្រ យុទ្ធដំណើរកងទ័ព តាមផែនការប្រចាំសប្តាហ៍ និងចាត់តាំងល្បាតក្នុងភូមិសាស្ត្រ. សំអាតអនាម័យក្នុងជំវិញកន្លែងធ្វើការងារ ស្នាក់នៅ ផ្ទះបាយ អោយបានស្អាត ។ល។) និងត្រូវអនុវត្តន៍នូវលក្ខខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ៕