ព្រំដែនកម្ពុជា-ថៃ បានបេីកដំណេីរការឡេីងវិញ បន្ទាប់ពីបិទព្រំដែនរយៈពេល១៤ថ្ងៃ និងមានពលករខ្មែរជាប់គាំងតាមព្រំដែនថៃ ត្រូវបានកងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន និងក្រុមគ្រូពេទ្យកំពុងទទួលពួកគាត់ និងរៀបចំធ្វេីតេស្តរហ័សរកមេរោគកូវីដ-១៩ មុនបញ្ជូនទៅធ្វេីចត្តាឡីស័ក !!!
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានគូសបញ្ជាក់ថា ក្រៅពីជួយសម្រួលពួកគាត់ ចូលមកទឹកដីខ្មែរត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ គឺបន្តឈរជើងរឹតបន្តឹងបំពេញប្រតិបត្តិការ ល្បាតទប់ស្កាត់ ការលួចឆ្លងដែនក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំអោយមានឆ្លងរាលដាលចូលក្នុងសហគមន៍ នូវមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។
សូមបញ្ជាក់ថា ៖ ដោយមានបទបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ កម្លាំងអន្តរាគមន៍របស់កងពល បានកំពុងសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងទាហានឈុតខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរនៅម្ខាងព្រំដែន ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
ជាពិសេសសូមអោយកងកម្លាំងជួរមុខទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករ ដោយសារពលករមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃ អាចនឹងមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)៕ ដោយៈលោក ណៃ ថាន និពន្ធនាយករងគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍