ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។ (ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដោយ)
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចំនួន ៨ នាក់ប្រដាប់ដោយអាវុធ ចុះធ្វើការដើរល្បាតនេះដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ពីភូមិក្បាលកោះដល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ បន្តចុះធ្វើការត្រួតពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដែលការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ រ៉បតាមមាត់អូរព្រំដែនកម្ពុជា ថៃ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ។ល។
បញ្ជាក់ ៖ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរៈសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងចំនួន០៨នាក់ បាន
ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ការល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយបានបញ្ចប់នៅវេលាម៉ោង០៩នឹង៤០នាទីព្រឹកនាថ្ងៃខែដដែល ៕