ជនសង្ស័យចំនួន០៣នាក់ប្រើប្រាស់និងជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូតកាំភ្លើងឆ្នៃ កាំបិតជាច្រើនដើមនៅក្រុងប៉ោយប៉ែត !!!

ជនសង្ស័យចំនួន០៣នាក់ប្រើប្រាស់និងជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូតកាំភ្លើងឆ្នៃ កាំបិតជាច្រើនដើមនៅក្រុងប៉ោយប៉ែត !!!

បន្ទាយមានជ័យ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយមានយកចិត្តទុកដាក់ណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត រួមទាំងអាជ្ញាធរសង្កាត់ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ឃាត់បានមនុស្សចំនួន០៣នាក់។

 

ជនសង្ស័យទាំង០៣នាក់នោះរួមមាន ៖

១.ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ 16ឆ្នាំ

២.ឈ្មោះ ហ៊ាង សុខហឿន ភេទប្រុស អាយុ36 ឆ្នាំ

តាមចម្លើយសារភាពជនសង្ស័យទាំង០២នាក់ខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ

ហេង ចំណង់ ហៅអេវ ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំងបីនាក់ មានទីលំនៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដកហូតវត្ថុតាងរូម៖ ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន) ចំនួន០៦កូនថង់តូច.បំពង់កែវ០១. បំពង់ចូកគ្រឿងញៀនចំនួន០១ .កាំភ្លើងកែឆ្នៃប៊ិច០១.គ្រាប់០២គ្រាប់(គ្រាប់AK១គ្រាប់) កាំបិត០៤ដើម. ម្ស៉ៅម៉ត់សលាយជាមួយកំទេចថ្នាំពណ៌ផ្កាឈូក០១កូនថង់តូច. ដងកាំភ្លើងស្នប់កែច្នៃ៣ដើម.សំបកថង់មួយចំនួន និងទូរស័ព្ទ ០១ គ្រឿង ។

 

ជនសង្ស័យខាងលើនេះ ឃាត់ខ្លួននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខ្ទម១កន្លែង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃាត់ខ្លួន បានយកទៅធ្វើសំណាកបឋមស្វែងរកជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី)លទ្ធផលអវិជ្ជមាន(-) ក៏បន្តនាំខ្លួនមកផ្នែកជំនាញធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមឃើញវិជ្ជមាន(+) ក៏ឃាត់ខ្លួនសួរនាំតែម្តង ។

 

បញ្ជាក់ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន០៣នាក់ និងកាំភ្លើងកែឆ្នៃ រួមទាំងកាំបិតជាច្រើនដើមនៅក្រុងប៉ោយប៉ែត បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនិតិវិធីបន្ត នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ៕ដោយៈលោកស្រី គង់ ស្រីញ៉ ជំនួយការ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *